ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមមកពីភ្នំពេញ បង្កហិង្សាដាក់គ្នានៅចំណុចរម្យមនីយដ្ឋានតាដា ខេត្តកំពតត្រូវឃាត់ខ្លួន

កំពត: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត របស់លោកកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើង០២ក្រុមភ្លាមៗ ដែលបានបង្ករភាពអនាធិបតេយ្យ (ខឹងមើលមុខបានចង្អុលដាក់គ្នា រួចបានយកដុំថ្មគប់លើគ្នាទៅវិញទៅមក) នៅចំណុចរម្យមនីយដ្ឋានតាដា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ដែលសារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន ៖ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ (ស្រី០៥នាក់)

ដោយក្រុមក្មេងទំនើងមកពីភ្នំពេញចំនួន ២ក្រុម ៖ ក្រុមទី១ ឃាត់ខ្លួន ៦នាក់(ស្រី២) រួមមាន ៖ ១-ឈ្មោះណុប សៅមន្នីរិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិ៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ជិះម៉ូតូនិចពណ៌ស២០២០ ពាក់ស្លាកលេខភ្នំពេញ 1GL.7653។

២-ឈ្មោះគឹម លី ភេទប្រុស អាយុ១៧ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន។

៣-ថោង បញ្ចបាន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ។

៤-ឈ្មោះហេង វិបុល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ជិះម៉ូតូ ស្គុបពីរស ២០២០ ស្លាកលេខភ្នំពេញ១IA32489។

៥-ឈ្មោះហាន់ សុខលីស្សា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសន្សំកុសល់ សង្កាត់បឹងទំពន់។

៦-ឈ្មោះសាន វីរះស្រីលាភ ភេទស្រី អាយុ១៦ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន។

ចំនែកឯក្រុមទី២ ឃាត់ខ្លួន ៩នាក់(ស្រី៣) រួមមាន ៖

១-ឈ្មោះគឹម សំបូរ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះចាន់ វិជ្ជា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌ ពោសែនជ័យ ជិះម៉ូតូស្គុបពីរ ស លាយផ្កាឈូក សេរី២០២០ ភ្នំពេញ១IV.5280។

៣-ឈ្មោះវីរះ សូវីរ៉ា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខ័ណ្ឌ ពោធិសែនជ័យ ជិះម៉ូតូស្គុបពី ២០២០ ពណ៌ស ភ្នំពេញ១HY.6741។

៤-ឈ្មោះរ៉ាន់ សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៥-ឈ្មោះហុង រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌសែនជ័យ រាជធានីភ្នំពេញ ។

៦-ឈ្មោះអ៊ាន ធារិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃព្រីងខ.ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

៧-ឈ្មោះទូច មករា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពងអណ្តូង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

៨-ឈ្មោះសិន ប៉ោទ្រី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងក្រសាំង ខណ្ឌពោសែនជ័យ ជិះម៉ូតូសង់ ២០២១ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1IU. 4851។

៩-ឈ្មោះប៉ែន សុភាវីរះ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសាមគ្គី៤ សង្កាត់ត្រពងក្រស ខ័ណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូសង់២០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1iL.1167 ។

បច្ចុប្បន្ន ក្រុមក្មេងទមនើងទាំង០២ក្រុម ត្រូបានសមត្ថកិច្ច ធ្វើការបញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕

 

មតិយោបល់