ព័ត៌មានជាតិ

មុខសញ្ញា​កាន់​ដាវ​ ធ្វើសកម្មភាព​ពេល​យប់​ ដោះ​ស្លាក​លេខ​ម៉ូតូ​លាក់​ទុក​ក្រោម​កែប​ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនបាន

ព្រះសីហនុ: នៅ​វេលា​ម៉ោងប្រមាណ​៩ យប់​ថ្ងៃទី​២០ ខែ​កុម្ភ:​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ក្រុង​ព្រះសីហនុ​ បាន​បង្រ្កាប​ជន​ទំនើង៣ នាក់​ ដែល​មាន​កាន់​ដាវ​បម្រុង​ធ្វើ​សកម្មភាព​ពេល​យប់​ នៅ​តំបន់​ការដ្ឋានសំណង់ក្រុមហ៊ុនឆាយណា​ថោន ស្ថិតភូមិ៦ (អូត្រេះ​ចាស់​) សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ។

ទី១​.ឈ្មោះ​អុន ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ សំណង់នៅអូរ​ត្រេះ​ចាស់​ សង្កាត់​លេខ ៤ ក្រុង ស្រុក​កំណើត ភូមិត្រពាំងក្រសាំង ខេត្តកំពង់ធំ ។ ទី២-ឈ្មោះ​ សែម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ សំណង់ នៅឆ្នេរអូតែលសុខា ស្រុក​កំណើត ភូមិមានរិទ្ធ ស្រុកទឹកឈូ ខេត្តកំពត ។និងទី៣.ឈ្មោះ​ សុន ណារិទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់នៅអូរ​ត្រេះ​ចាស់​ ស្រុក​កំណើត ភូមិត្រពាំងកុយ ស្រុកទឹកឈូ ខេត្តកំពត។

ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច​បាន​រក​ឃើញ​ដាវ​ ចំនួន​២​ដើម​ ព្រម​ទាំង​រក​ឃើញ​ ស្លាក​លេខ​ម៉ូតូ​១​បន្ទះ​ លេខ​កំពត​1E-8349​ ដែល​ជនសង្ស័យ​ទាំង​នោះ ​បាន​ដោះ​លាក់​ទុក​នៅ​ក្រោម​កែប​ម៉ូតូ​ Honda Dream 2012 ពណ៌ខ្មៅ មានលេខតួ​ND125DC-8692298 និងលេខម៉ាស៊ីន ND125ME-8692298។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់​ បាន​សារភាពថា ទើបចេញពីជក់ថ្នាំញឿន ហើយប្រុងចេញធ្វើសកម្មភាព ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​​ក្រុង​ព្រះសីហនុ បង្រ្កាប​ និងឃាត់ខ្លួនពួកគេបានតែម្ដង​៕

មតិយោបល់