ខេត្តបន្ទាយមានជ័យ៖លំនៅដ្ឋានពលរដ្ឋ ជាង៨០ខ្នង ត្រូវបានគណះកម្មការចម្រុះ របស់សាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តខាងលើ ចុះអនុវត្តរុះរើសំណង់អនាធិប
តេយ្យដែលសង់លើផ្លូវ ច្រកចេញចូលរួម រឺងហៅផ្លូវឌឿងហែម ដែលមានទំហំ៥ម៉ែត្រ ចេញអោយអស់ ពីពេលនេះតទៅ ។
ក្នុងហេតុការចុះអនុវត្តរុះរើ សំណង់អាណាធិបតេយ្យខាងលើនោះ គឺកើតមានម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ នៅចំណុចដីប្លុក A ស្ថិតនៅ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ខណះដែលមានសេចក្តីជូនដំណឹង របស់សាលាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយ លោកគោស៊ុំ សារឿត អភិបាលខេត្តខាងលើនោះតែម្តង បានជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុខាងលើនោះ អោយរុះរើសំណង់របស់ខ្លួនចេញអោយអស់តែម្តង ។
នៅកន្លែងកើតហេតុនោះ គេសង្គេតឃើញ លោកឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកចុង ផែត អភិបាលរងខេត្ត រួមនិងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលមានប៉ូលិសនិងប៉េអឹម ចំនួន៨០នាក់ បានចុះអនុវត្ត រុះរើសំណងរបស់ប្រជាពលរដ្ឋ ដែលមានសរុប ៨៦ខ្នង ដែលជាប្រភេទសំណង់ ថ្មខ្លះ ឈើខ្លះ ដើម្បីងាយស្រួលក្នុងការអនុវត្ត ពង្រីកផ្លូវបន្ថែមទៀត នោះ ប៉ុន្តែក្នុងការអនុវត្តនោះដែរ មានពលរដ្ឋ ៨០គ្រួសារបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ឯមួយចំនួនទៀត គឺកម្លាំងចម្រុះ ចុះទៅរុះរើផ្ទាល់តែម្តង បើទោះជាសាមីខ្លួនខ្វះលទ្ធភាពក្នុងការរុះរើ ទើបកម្លាំងចម្រុះ រួមគ្នាទៅរើកំទេចចោលតែម្តង ។
តាមការអោយដឹងពីពលរដ្ឋ ដែលនៅកន្លែងកើតហេតុនោះបានបញ្ជាក់ថា ពួកគាត់រស់នៅលើដីនៅចំណុចប្លុក A នេះ គឺមានរយះពេល១៣ឆ្នាំហើយ ឯខ្លះទៀត មកទិញតពីគេរស់នៅទើបតែបាន ៧ឆ្នាំប៉ុណ្ណោះ ពលរដ្ឋដដែលបានបន្តទៀតថា មានមួយចំនួនពួកគាត់បានយល់ព្រម ជាមួយនិងអាជ្ញាធរ ដើម្បីពង្រីកផ្លូវអោយកាន់តែធំ ដើម្បីងាយស្រួល អោយមានរថយន្តពេទ្យចូលទៅសង្គ្រោះ និងរថយន្តពន្លត់អគ្គីសភ័យ ចេញចូល ដើម្បីពន្លត់អគ្គីសភ័យបានស្រួលទៀតផង ពួកគាត់បានលើកឡើងទៀតថា ការុះរើរបស់អាជ្ញាធរលើនេះ គឺជារឿងត្រឹមត្រូវព្រោះថា បើអាជ្ញាធរមិនប្រើកណ្តាប់ដៃដែកទេនោះ គឺមានឈ្មួញខិលខូច និងជនមានអំណាចនាំគ្នាទៅលួចធ្វើប្លង់ រំលោភយកដីរបស់ពួកគាត់ទៀតផងកន្លងទៅ ដូចឆ្នេះហើយ ទើបពួកគាត់សម្រេចសម្របសម្រួល ជាមួយនិងអាជ្ញាធរតែម្តងទៅ ដើម្បីទទួលបានមកវិញ នៅដីកម្មសិទ្ធស្រប់ច្បាប់គ្រប់គ្រាន់ទៀតផង ។
លោកចុង ផែត បានប្រាប់អ្នងយកព័ត៏មានយើងនៅកន្លែងកើតហេតុថា យើងបានជូនដំណឹងជាច្រើនដងហើយ អោយពលរដ្ឋរបស់យើងរុះរើសំណង់ចេញដោយខ្លួនឯង ដើម្បីរៀបចំអោយពួកគាត់មានប្លង់ដី ស្រប់ច្បាប់ត្រឹមត្រូវ ម្យ៉ាងទៀតនោះ គឺយើងត្រូវតែពង្រីកអោយមានផ្លូវចេញចូលជូនពួកគាត់អោយបានល្អទៀតផង លោកចុង ផែតបានបន្តទៀតថា ដីនៅប្លុក A ជួរមុខនិងជួរក្រោយ គឺមានទំនាស់មិនចេះអស់មិនចេះហើយ រាប់ឆ្នាំហើយ បើទោះជាមានអាជ្ញាធរខេត្តមកកាន់ក្នុងតំបន់នេះ ច្រើននាក់ក៏ដោយក៏ធ្វើមិនចេញដែរ ឥលូវនេះពលរដ្ឋបានស្ម័គ្រចិត្តជាមួយនិងអាជ្ញាធប្រកបដោយជោគជ័យ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ទាល់ ទើបឈានទៅដល់ការអនុវត្តបានសម្រេចជោគជ័យតែម្តង៕
មតិយោបល់