ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបបុកបង្គោលភ្លើងទ្រេតមួយដើម ខូចខាតយ៉ាងដំណំ និងតៃកុងរងរបួសធ្ងន់

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកបង្គោលភ្លើងទ្រេត ឯរថយន្តខូចខាតយ៉ាងដំណំតៃកុងរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លើមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-0234 បើកដោយបុរសម្នាក់រងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្ដោយផ្លូវ មហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំឯតៃកុងរបួសធ្ងន់។

ក្រោយពីកើតហេតុតៃកុងរថយន្ត ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តសមត្ថកិច្ចជំនាញខណ្ឌវាស់វែងចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់