ចិន៖មានព្រឹត្តិការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលមួយពេញបណ្តោញសង្គម ដែលបណ្តោលមកពីប្តីប្រពន្ធវ័យក្មេងនៅក្នុងប្រទេសចិនបាននាំគ្នាផ្លុំស្រោមអនាម័យនៅថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន។ អ្នកនិយមលេងអ៊ីនធើណេតបាននាំគ្នានិយាយថា ពួកគេធ្លាប់បានឃើញការរៀបអាពាហ៍ពិពាហ៍ជាច្រើន ប៉ុន្តែនេះជាលើកដំបូងហើយដែលពួកគេជួបប្រទេះវាហាក់ដូចជាកំប្លែង ហើយចម្លែកបន្តិច។
ពួកគេបាននិយាយទៀតថាដើម្បីឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ហើយមានការជម្រុញពីមិត្តភក្តិទៀតនោះ កូនក្រមុំនិងកូនកំលោះបាននាំគ្នាផ្លុំស្រោមអនាម័យរួចកាន់នៅនឹងដៃ។ បន្ទាប់ពីផ្លុំស្រោមអនាម័យបានធំហើយមានសំឡេងទះដៃអបអរសាទជាច្រើនពីភ្ញៀវកិត្តិយស ក្រោយមកកូនក្រមុំនឹងកូនកំលោះបានបោះស្រោមអនាម័យនោះទៅលើដើម្បីឲ្យគូរស្នេហផ្សេងទៀតដែលមិនទាន់រៀបការធ្វើការបំបែក។ អ្នកលេងអ៊ីនធើណេតខ្លះនិយាយថានេះគ្រាន់តែជាល្បែងកំសាន្តមួយដើម្បីធ្វើឲ្យបរិយាកាសនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះកាន់តែមានភាពសប្បាយរីករាយតែប៉ុណ្ណោះ៕
មតិយោបល់