ព័ត៌មានជាតិ

រថយន្តធំបើកធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ចូលទឹក

ព្រះសីហនុៈ កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ស្ថិតលើជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៥-១៨៦ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3F-4108 ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) លុះមកដល់ចំណុចខាងលើ បានធ្លាក់ផ្លូវខាងស្តាំ បណ្តាលអោយក្រឡាប់ចូលទឹកតែម្តង ។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់ខាងលើ មិនបណ្តាលអោយមានមនុស្សរងរបួសទេ៕

មតិយោបល់