ព័ត៌មានជាតិ

ករណីហិង្សារវាងបងប្អូនបង្កើត ម្ខាងដេកពេទ្យម្ខាងដេកគុក!

តាកែវៈ លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរងស្រុកទ្រាំង ទទួលព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រវាងបងនឹងប្អូនបង្កើតប្រដាប់ដោយកាំបិតនឹងដំបងបានវាយ កាប់គ្នាបណ្តាលអោយមានរបួសស្នាមទាំងសងខាង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៥ និង១០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៧ នៅផ្ទះឈ្មោះហង្ស សាន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងលើកឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឈឿន យ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅជាមួយឈ្មោះ ហង្ស សាន(ត្រូវជាឱពុកបង្កើត)មុខរបរ កសិករ។ ដោយមុនពេលកើតហេតុជនសង្ស័យបានខ្ចីម៉ូតូពី ហង្ស សាន ជិះតែឪពុកមិនអោយដោយសារកូនជាមនុស្សមានជំងឺបញ្ហាខួរក្បាល ជនសង្ស័យបានវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ ហង្ស សាន បានទៅប្រាប់ជនរងគ្រោះឈ្មោះ ឈឿន កប ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។ នៅពេលមកដល់ អ្នកទាំង២នាក់បងប្អូនម្ខាងកាំបិតក្រង៉ុកខាងបងដោយដំបងបានវាយនឹងកាប់គ្នាបណ្តាលអោយជនសង្ស័យ ឈឿន យ៉ាន់ របួសស្នាមបែកចិញ្ចើមឆ្វេង១កន្លែង ចំណែកជនរងគ្រោះ ឈឿន កប របួសធ្ងន់បញ្ជូនទៅភ្នំពេញ។

ក្រោយពេលកើតហេតុភ្លាមៗជំនាញបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈឿន យ៉ាន់ នឹងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់