ព័ត៌មានជាតិ

រថយន្តអេសសាំយ៉ុង បុកម៉ូតូជិះឆ្លងផ្លូវអូសជាច្រើនម៉ែត្រ រងរបួសស្រាលបុរសម្នាក់នឹងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តសាំយ៉ុងបុកម៉ូតូជិះឆ្លងផ្លូវអូសជាច្រើនម៉ែត្រ បណ្តាលអោយរងរបួសស្រាលបុរសម្នាក់នឹងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-4419 ដឹកក្មេងម្នាក់នៅក្រោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងស្របពេលនោះ ក៏មានរថយន្តម៉ាក សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8656 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្រសំណាងល្អរងរបួសស្រាលទាំង ២នាក់។

ក្រោយកើតហេតុឡេបានឃើញសមត្ថកិច្ចជំនាញមូលរដ្ឋាន ចុះទៅដល់កន្លែងកើតហេតុបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ២គ្រឿង ដាក់អែបខាងដើម្បីដោះស្រាយគ្នាមួយជំហ៊ានសិន៕

មតិយោបល់