តើអ្វីជាមូលហេតុបណ្តាលឱ្យមានជំងឺច្រាលទឹកក្រពះ? មូលហេតុចម្បង និងកើតឡើងញឹកញាប់នោះគឺជាភាពមិនប្រក្រតីនៃក្រពះ។ បញ្ហានេះកើតឡើងនៅពេលដែល ផ្នែកខាងលើនៃក្រពះ និងសន្ទះបិទបើករបស់ក្រពះលយទៅលើសាច់ដុំឌីយ៉ាហ្វ្រាម (សាច់ដុំឌីយ៉ាហ្វ្រាម ជាសាច់ដុំដែលបែងចែកក្រពះ របស់អ្នកពីទ្រូង)។ ជាធម្មតាសាច់ដុំនោះវាបានជួយទប់ជាតិអាស៊ីតក្នុងក្រពះ។ ប៉ុន្តែប្រសិនបើ អ្នកមានបញ្ហាជំងឺច្រាលទឹកអាស៊ីតក្រពះ ទឹកអាស៊ីតអាចនឹងរត់ ឬច្រាលទៅកាន់បំពង់អាហារ ហើយវាជាសញ្ញាដំបូងនៃជំងឺក្រពះ។
តើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិ ងាយៗបានដែរឬទេ ?
វិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះគឺអាចធ្វើបានតាមរយៈការទទួលទានអាហារមួយចំនួនដូចខាងក្រោម ៖
១. ម្រះព្រៅ
គឺជាឱសថបែបធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែទំពាស្លឹកម្រះព្រៅស្រស់ចំនួន5ស្លឹកជាការស្រេច។ អ្នកក៏អាចយកស្លឹកម្រះព្រៅទៅឆុងជាតែ រួចសឹមទទួលទានក៏បាន។
២. ទឹកក្ដៅឧណ្ហៗ
ការពិសាទឹកក្ដៅឧណ្ហៗ ដែលមានប្រសិទ្ធភាពធ្វើឱ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ គឺទទួលទាននាពេលព្រឹក ហើយដើម្បីឱ្យកាន់តែប្រសើរនោះ ចូរទទួលទាន1ទៅ2កែវ ខណៈពេលពោះទទេ។
៣. ទឹកប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើ គឺជាឱសថធម្មជាតិ ដែលជួយព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ និងជួយបន្ថយជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។ វាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពណាស់។ ដើម្បីជួយគ្របបាំងស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក លោកអ្នកអាចយកទឹកប្រទាលកន្ទុយក្រពើយកមកទទួលទាន គឺទទួលទានសុទ្ធ100%កាន់តែល្អ។
៤. ផ្លែចេក
ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថា ផ្លែចេកមានគុណសម្បត្តិច្រើនយ៉ាងណាសម្រាប់អ្នកជួបប្រទះបញ្ហាច្រាលទឹក-អាស៊ីតក្រពះ។ ជាតិម្សៅដែលមាននៅក្នុងផ្លែចេកនឹងធ្វើឱ្យអ្នកធូរស្រាលពីអាការនៃជំងឺនេះបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវប្រាកដថា ចេកដែលអ្នកយកមកទទួលទាន គឺជាចេកទុំល្អ។
៥. ផ្លែប៉ោម
អ្នកនិយមតមអាហារសម្រកទម្ងន់ មុនចូលគេងត្រូវទទួលទានផ្លែប៉ោម 1ផ្លែសម្រាប់ចម្អែតក្រពះ គឺដើម្បីកាត់បន្ថយការឡើងទឹកអាស៊ីតក្រពះ បើអ្នកមានជំងឺទឹកនោមផ្អែម ឬធាត់ពេក អ្នកត្រូវទទួលទានផ្លែប៉ោមពណ៌បៃតងទើបល្អ។
វិធីការពារជំងឺ រលាកក្រពះរ៉ាំរ៉ៃ ដំបៅក្រពះ មហារីកក្រពះ និងជំងឺច្រាលទឹកអាស៊ីតក្រពះ
1. ត្រូវពិនិត្យ និងព្យាបាលឱ្យជាដាច់នូវមេរោគ ដែលជាដើមហេតុដ៏ធំក្នុងការបង្កជំងឺមហារីក ដំបៅក្រពះ ឈាមក្រពះ ឬរលាកក្រពះរ៉ាំរ៉ៃ។
- ត្រូវទំពាអាហារឱ្យម៉ដ្ឋល្អ ហើយត្រូវទទួលទានទឹកឱ្យបានមួយកែវផង ដើម្បីឱ្យអាហាររំលាយបានល្អ និងបន្សាបទឹកអាស៊ីតបានល្អ។
ត្រូវទទួលទានឱ្យយឺតៗ ដោយក្នុងមួយពេលត្រូវចំណាយពេលប្រមាណ15នាទី។
ត្រូវទទួលទានអាហារតិចៗ តែច្រើនដង កុំឱ្យទំនេរក្រពះលើសពី3ម៉ោង។
ចៀសវាងការទទួលទានអាហារចៀន បំពង និងឆា កុំបំពងខ្ទឹម ដាក់ខ្ទឹមពេលឆាឆ្អិន ហើយកុំប្រើខ្ទឹមលីងដាក់ក្នុងគុយទាវ បបរ និងសម្លម្ជូរ ឬអាហារជូរផ្អាប់។
កុំផឹកស្រា ឬគ្រឿងស្រាវឹងផ្សេងៗច្រើន ឬញឹកញាប់ពេក។
កុំជក់បារី និងនៅក្បែរអ្នកដែលជក់បារី ឬកុំឱ្យអ្នកជក់បារីនៅក្បែរ។
កាត់បន្ថយការបន្ថែមស្ករត្នោត ស្ករស ស្ករពោត ឬស្ករអំពៅក្នុងម្ហូបអាហារ និងកាត់បន្ថយការទទួលទានបង្អែម។
ចៀសវាងការទទួលទានត្រីខ សាច់ខ អាហារកំប៉ុង និងអាហារកញ្ចប់។
10. មុនចូលគេងត្រូវចាំឱ្យស្រកពោះសិន ប្រមាណជា1ម៉ោងក្រោយទទួលទានអាហារពេលល្ងាច។
11. មុនចូលគេង ត្រូវលោតតិចៗ ហើយលើកដៃឡើងលើប្រមាណ1ទៅ2នាទីសិន ដើម្បីឱ្យក្រពះដំណើរការបានល្អ៕
មតិយោបល់