ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បញ្រ្ចាសទិសគ្នា នៅចំណុច ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បើកបរបញ្រ្ចាសទិសគ្នាបណ្ដាលអោយរបួសធ្ងន់ចំនួន០២នាក់, ស្រាល ០១នាក់ និងគ្មានរបួស០២នាក់ខូចខាតម៉ូតូធ្ងន់ ចំនួន០១ គ្រឿង និងរថយន្តស្រាល ចំនួន ០១គ្រឿង។
ភាគីបើកបររថយន្តមានឈ្មោះ ញ៉ាន លី ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អ្នកកាសែត រស់នៅភូមិសំពៅលូន ឃុំសាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង បើកបររថយន្ដ ម៉ាក High Lander ស៊េរីឆ្នាំ២០០២ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ (ភ្នំពេញ 2AM-32548) គ្មានរបួស ។
មានអ្នករួមដំណើរម្នាក់ឈ្មោះ បាន ចន្ថា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិផ្សារឃែ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ។
ភាគីបើកបរម៉ូតូមានឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉តូម៉ាក Honda wave ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ (ប៉ៃលិន1C-7678) រងរបួសធ្ងន់ មានអ្នករួមដំណើរ០២នាក់ឈ្មោះ រិន វីរៈ ភេទប្រុស អាយុ ០២ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ រិន រ៉ាឌី ភេទស្រី អាយុ ០៣ឆ្នាំ រងរបួសស្រាល ។
ក្រោយពេលសមត្ថកិច្ចបានសាកសួរនាំរួចបានឲដឹងថា មកពីកត្ដាមនុស្សបើកបរដោយ មិនប្រកាន់ស្ដាំ បណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្នករណីខាងលើនេះ ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដកហូតម៉ូតូនិងរថយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោក រង់ចាំការដោះស្រាយទៅតាមនីតិវិធី៕
មតិយោបល់