ព័ត៌មានជាតិ

រថយន្តដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង រងរបួសមនុស្ស ២នាក់

កោះកុង: ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង៥០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦១-៦២ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលឲ្យមនុស្ស០២នាក់ រងរបួស។

រថយន្ត ០១គ្រឿងម៉ាក SISAN មួយបាំងកន្លះ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ យ 2692 ភ-ព2 បើកបរទិសដៅពីរកំពង់ស្ពឺ ទៅអូរសោម ខេត្តពោធិ៍សាត់ អ្នកបើកឈ្មោះ នាម វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុក ប្រមោយ ខេត្តពោធិ៍សាត់ ។ អ្នករួមដំណើរឈ្មោះ ចាន់ ផារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកប្រមោយ ខេត្តពោធិ៍សាត់។

មូលហេតុ៖ ដាច់ហ្វ្រាំង។

ខូចខាតទ្រព្យសម្បត្តិរដ្ឋដូចជា៖
– រនាំងដែកសុវត្តិភាព ចំនួន ០១ផ្ទាំង
– របាំងថ្មសុវត្តិភាព ចំនួន ០១ម៉ែត្រ
– អំពូលភ្លើង សូឡា បំភ្លឺផ្លូវ ចំនួន ០១ដើម។

ករណីនេះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ៕

មតិយោបល់