កណ្ដាលៈ នៅថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ រួមជាមួយឈ្មោះ ពៅ ឃី ហៅស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឫស្សីកែវ ក្រុងភ្នំពេញ បានជួលផាស់ស្អាប់០១គ្រឿង ជិះសំដៅមកខាងផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លុះពេលជិះផាស់ស្អាប់មកដល់ចំណុចមុខផ្ទះជនរងគ្រោះ ឈ្មោះចាន់ ធី ភេទប្រុស បានអោយអ្នកបើកផាស់ស្អាប់ឈប់ អ្នករត់ផាស់ស្អាប់ក៏បានឈប់ផាស់ស្អាប់ ។
បន្ទាប់មកឈ្មោះ ចាន់ ធី ភេទប្រុស បានចុះពីលើផាស់ស្អាប់ ដើរចូលក្នុងផ្ទះជនរងគ្រោះ ដោយអោយឈ្មោះ ពៅ ឃី ហៅស្រីម៉ៅ ភេទស្រី នៅចាំខ្លួនលើផាស់ស្អាប់ ហើយខ្លួនបានចូលក្នុងផ្ទះជនរងគ្រោះតែម្នាក់ឯង ពេលចូលដល់ក្នុងផ្ទះជនរងគ្រោះ ក៏ដើរចូលក្នុងបន្ទប់របស់ឈ្មោះ ជា យូអ៊ី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និសិ្សត មានទីលំនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំពុងតែដេក ជនសង្ស័យក៏បានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក់ IPhone 11Pro ពណ៌ស រួចក៏ចេញមកខាងក្រៅផ្ទះវិញ ឡើងជិះផាស់ស្អាប់មកខាងភ្នំពេញវិញ ភ្លាមនោះឈ្មោះ ជា យូអ៊ី ភេទស្រី ដឹងខ្លួនឡើងក៏ស្រាប់តែបាត់ទូរស័ព្ទដៃរបស់ខ្លួន ហើយបានឆែកមើលតាមកុំព្យូទ័រ ដែលភ្ជាប់ជាមួយទូរស័ព្ទដៃ ឃើញលោតនៅតាមផ្លូវជាតិលេខ១ បន្ទាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ បាននាំគ្នាតាមរកផាស់ស្អាប់ ដែលជនសង្ស័យជិះនោះ (ទូរស័ព្ទដៃរបស់ជនរងគ្រោះភ្ជាប់ប្រពន័ន្ធ Zenly) មើលតាមរយះប្រព័ន្ធ Zenly ក្រុមគ្រួសារជនរងគ្រោះ បានតាមទាន់ផាស់ស្អាប់ ដែលជនសង្ស័យជិះនៅម្ដុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលនោះក្រុមគ្រួសារជនរងគ្រោះ បានឃាត់ខ្លួនក្រុមជនសង្ស័យដោយសហការ ជាមួយសមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នឹងកម្លាំង សមត្តកិច្ចស្រុកកៀនស្វាយ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួនាំ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ចាន់ ធី ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួន បណ្ដោះអាសន្ន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់