ព័ត៌មានជាតិ

ក្លិបបិសាចក្រហមបង្ហាញតម្លៃផ្សារភាគហ៊ុន​កើនឡើង បើទោះបី​ជាបរាជ័យ

យោងតាមប្រភពព័ត៌មានកីឡានានា បានចុះផ្សាយ​នៅថ្ងៃទី ២៧ ខែ កុម្ភៈនេះបាន​ឲ្យដឹងថា ផ្សាយ​ភាគហ៊ុន​របស់ក្លិបបិសាចក្រហម​នៅលើ New York Stock Exchange ​បានកើនឡើង បើទោះបីជាក្លិបមួយនេះ​រងការបំបាក់ក្នុងក្របខណ្ឌ Champions League ។​

បិសាចក្រហម​រងការបំបាក់ក្នុងលទ្ធផល ២-០ ​នៅ Olympiacos ដែល​​ជាសញ្ញាមួយដ៏ធំ និងមានសំនួរជាច្រើន ​ថាតើក្លិបនឹងបន្ត​វគ្គ មួយភាគបួន ​ថា​អាច​នឹង​ធ្វើ​ឲ្យផ្សាភាគហ៊ុនក្លិបមួយនេះធ្លាក់ចុះ ។ តែបញ្ជ្រាសមកវិញ ខុសស្រឡះ រំពេចជាមួយនឹងគ្នានោះ ផ្សាយភាគហ៊ុន​ក្លិបមួយនេះ បាន​​​បិទ នៅចំណុច ៣៣ សេន ឡើង ១៤,៩៨ ដុល្លារ​អាមេរិក ៕​
260214united

មតិយោបល់