ព័ត៌មានជាតិ

លួចម៉ូតូបានហើយ ជិះយកទៅលក់ ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្ដាល: យុវជនម្នាក់ ត្រូវកម្លាំងអន្តរាគមន៍ស្រុកស្អាងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំ ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សារសាន់ហាន់ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធូប-ទៀន នៅមុខវាំង បច្ចុប្បន្នស្នាក់នៅភូមិសម្លរកកូរ ប្លុកប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន រាជធានី ភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ថោង ដនរិទ្ធិពង្ស ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ (E.l.T) ទួលគោគ រាជធានីភ្នំពេញ មានទីលំនៅៗ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៣និង១៥នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងអន្តរាគមន៍ស្រុកស្អាងសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ស្អាងភ្នំល្បាតតាមដងផ្លូវឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង មកដល់ចំណុចស្ពានកំពង់ស្វាយស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿង-ស ពាក់ស្លាកលេខភ្នំពេញ 1CJ-8980 ឌុបប្រពន្ធ ខណ:ឃើញសមត្ថកិច្ចក៏ជិះរត់គេច សមត្ថកិច្ចបានដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំមកអធិការដ្ឋាននគរបាលស្រុកដើម្បី ធ្វើការសាកសួរ។

យោងតាមការប្រកាសផ្សាយព័ត៌មាន Facebook ឈ្មោះ News 4Youth របស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្ដឹង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះនៅចំណុចផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតប្រាដកមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

photo_2016-08-18_12-29-12

photo_2016-08-18_12-29-14

photo_2016-08-18_12-29-28

photo_2016-08-18_12-29-43

មតិយោបល់