ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះ រងរបួសមនុស្សម្នាក់ ខូចខាតរថយន្តនិងម៉ូតូចំនួនពីរគ្រឿង នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ០១កើត ខែអស្សុច ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង១៥ នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នងទំហំ ៦,៥x១៦ ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើប្រក់ស័ង្កសី ស្ថិតនៅចំណុចភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះឈ្មោះ ស្វាយ ឃុន ភេទប្រុស អាយុ ៥២ ឆ្នាំ ។

ខូចខាតសម្ភារ:រួមមាន៖ -ខូចខាត រថយន្តមួយគ្រឿងម៉ាក Hyundai Atoz ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ២A ៣៧០២ ព្រះសីហនុ
– ម៉ូតូកែច្នៃមួយគ្រឿងម៉ាកវ៉េវ គ្មានផ្លាក់លេខ។ -ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ។ -លុយចំនួន០១ លាន ១៥ ម៉ឺនរៀល ។
– សម្ភារ:ប្រើប្រាស់ផ្ទះបាយ និងអីវ៉ាន់ចាប់ហួយមួយចំនួនធំ ។ -របួសមនុស្សម្នាក់ឈ្មោះ ឃុន ខេត ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់