ធ្វេសប្រហែស! ភ្លើងចង្ក្រានឆេះផ្ទះមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង

ព្រះវិហារៈ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥៧នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក នៅចំណុចភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ម្ចាស់ផ្ទះឈ្មោះ ឈួន ឡន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ បណ្ដាលឲ្យឆេះខូចខាតផ្ទះចំនួន០១ខ្នង ទំហំ៦ម៉ែត្រ x ៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈរួមមាន៖ ឈើចំនួន ០៥ម៉ែត្រគីប, ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង, រណាយន្តចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត (ខូចខាតទាំងស្រុង) ។ មូលហេតុ៖ នៃការឆេះ ដោយសារការធ្វេសប្រហែស ភ្លើងចង្ក្រាន ។ ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡើយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *