កៀហ្ស៊ីស៊ីស្ថានៈ យន្តហោះដឹកទំនេញរបស់ប្រទេសតួកគី បានធ្លាក់ចំផ្ទះប្រជាជននៅក្បែរទីក្រុងប៊ីសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបណ្តាលឲ្យពីឡុតម្នាក់ និងប្រជាជនចំនួន ១៥នាក់ស្លាប់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
យន្តហោះនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតួកគី ដែលបានធ្វើដំណើរពីទីក្រុងហុងកុង សំដៅទៅកាន់ប្រទេសតួកគី បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។
ការធ្លាក់នេះ បានកើតឡើងខណៈពេលដែលយន្តហោះប្រភេទ Boeing 747 បានព្យាយាមចុះចត នៅព្រលានយន្តហោះ Manas របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែក៏ជ្រុលទៅធ្លាក់ចំលើផ្ទះប្រជាជនតែម្តង៕

https://www.youtube.com/watch?v=xd0RM76dFPA
មតិយោបល់