ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនយុវជនម្នាក់ករណីរំលោភទៅលើជនរងគ្រោះបានសម្រេចនៅសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១

កំពង់ចាម: យោងតាមផេករបស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាម៉ោង៦និង ០០ នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញការរិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលពាក្យបណ្តឹង០១ ពីជនរងគ្រោះ នៅ ខេត្តកំពង់ចាម នៅចំពោះមុខឪពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន ០១ ដង កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ០៨ ខែ១០ ឆ្នាំ២០២១ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។
ដោយបានការសម្របសម្រួលពី ឯកឧត្តមអ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩ . ០០ នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង អហ ក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ដឹកនាំដោយលោក វរះសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនិតិវិធី ។ កម្លាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត១៩ លើជនសង្ស័យលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនិតិវិធី៕

 

មតិយោបល់