កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨ និង ៣០នាទី មានករណីហិង្សាក្នុងគ្រួសារ នៅចំណុចផ្ទះរបស់ឈ្មោះ ជ្រន ឈីម ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជ្រន ឈីម អាយុ៥២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាឪពុកបង្កើត) ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ឈីម ទី ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) ។
វត្ថុតាងចាប់យក៖ ១. កាំបិតផ្គាក់ ចំនួន ០១ ។ ២. អង្រែចំនួន ០១ ។
នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាព យកកាំបិត និងអង្រែ យកទៅវាយបំផ្លិចបំផ្លាញ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ បណ្ដាលអោយមានការ ខូចខាតអស់មួយចំនួន ។
បន្ទាប់មកជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបាន បណ្តឹងខាងលើភ្លាម សមត្ថកិច្ចនគរបាលទឹកវិល បានចុះដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីតែម្ដង ៕
មតិយោបល់