(ទ្រីប៉ូលី, លីប៊ី)៖ បណ្ដាស្ថានទូតនៃប្រទេសលោកខាងលិច នៅក្នុងប្រទេសលីប៊ីបានបង្ហាញការស្វាគមន៍ចំពោះផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយដែលត្រូវបាន ចុះហត្ថលេខា កាលពីពេលថ្មីៗនេះ ដោយគណៈកម្មយោធាចម្រុះ 5+5 (JMC) ដើម្បីដកកងទ័ពបរទេសទាំងអស់ ចេញពីប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
បណ្តាស្ថានទូតដែលគាំទ្រគំនិតផ្ដួចផ្ដើមខាងលើ ក្នុងនោះរួមមានស្ថានទូតបារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំប្រទេសលីប៊ី រួមជាមួយ បេកសកជនពិសេស និងប្រមុខបេសកកម្មអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីប៊ី លោក ចេន គូប៊ីស (Jan Kubis) ផងដែរ។
ផែនការដកកងទ័ពបរទេសចេញពីប្រទេសលីប៊ី ធ្វើឡើងស្របទៅតាមដំណោះស្រាយរបស់ UNSC លេខ ២៥៧០ ដែលបានអំពាវនាវភាគីលីប៊ី និងភាគីបរទេស «អនុវត្តបទឈប់បាញ់មួយ» ដែលត្រូវបានអនុម័តកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីត្រួសត្រាយផ្លូវដកកងទ័ពបរទេស និងទាហានស៊ីឈ្នួលទាំងអស់ចេញពីប្រទេសលីប៊ី៕
ប្រភព៖ CGTN
មតិយោបល់