ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា កំពុងធ្វើឲ្យហ្វេនៗ អន្ទះសារចង់ឃើញស្នាដៃចម្រៀងថ្មី ក្រោយឃើញរូបភាពមួយសន្លឹកនេះ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា បាននឹងកំពុងតែធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ មានអារម្មណ៍អន្ទះសារចង់ឃើញស្នាដៃចម្រៀងថ្មីរបស់នាង ពោលគឺបន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលផលិតកម្មរស្មីហង្សមាសបានបង្ហោះ បង្ហាញពីតារាចម្រៀង ឱក សុគន្ធកញ្ញា គ្រងនូវឈុតសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងសមសួន ស្រស់ស្អាត និងមើលទៅពិតជារាំងមាំផងដែរ។

គេមិនដឹងនៅឡើយទេថា តើស្នាដៃចម្រៀងថ្មីរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាប្រភេទចង្វាក់អ្វី ប៉ុន្តែបើមើលទៅលើការតុបតែងខ្លួន និងសម្លៀកបំពាក់ គឺទំនងជាប្រភេទចម្រៀងដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ ដ៏ផូរផង់។ ខណ:ក្នុងផេកផ្លូវការរបស់ហង្សមាស គ្រាន់តែសរសេរពាក្យយ៉ាងខ្លីថា «តើ Idol នឹងមានអ្វីពិសេសត្រៀមបង្ហាញជូនលោកអ្នក? កុំភ្លេចតាមដានទាំងអស់គ្នា! ឆាប់ៗនេះ…»។

គួរជម្រាបថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងម្នាក់របស់កម្ពុជា ត្បិតថាតារារូបនេះមានគ្រួសារ និងមានកូនប្រុសជាទីស្រឡាញ់ម្នាក់ទៅហើយក្តី តែភាពល្បីល្បាញនៅក្នុងវិស័យសិល្ប: ត្រូវបានគេមើលឃើញថា នៅតែរក្សាបានជានិច្ច៕

មតិយោបល់