ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង បណ្តាលឲ្យជន់លិចផ្ទះពលរដ្ឋ និងដងផ្លូវ នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ព្រឹក ជំនន់ទឹកភ្លៀងបានជន់ចូល លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ០៥ខ្នងផ្ទះ និងផ្លូវលំ ០២ខែ្ស ប្រវែងប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

ជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ច្រើន នៅតំបន់ភ្នំត្រូល នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយឡែកតំបន់ផ្ទៃរងទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានភ្លៀងធ្លាក់កម្រិតតិចប៉ុណ្ណោះ ៕

មតិយោបល់