ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ២នាក់

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី នៅចំណុចភូមិឈូកស ឃុំព្រះស្រែ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ស្រី ១នាក់ ៖

១–ឈ្មោះ បូ ប៊ុន្នី ភេទ ប្រុស អាយុ ៣១ឆ្នាំ។

២–ឈ្មោះ ទៀង សុខឡេង ភេទ ស្រី អាយុ ២៩ឆ្នាំ ទាំង២នាក់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ។

–ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (១មធ្យម និង ២ធំ) ទម្ងន់ ក្រាម , ម៉ូតូ ១ និង ទូរស័ព្ទដៃ ៣។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់