អាណិតណាស់! អតីតស្វាមី ទ្រី ដាណា ឡាយវីដេអូទាំងទឹកភ្នែក ចង់រួមរស់ជាមួយប្រពន្ធ និងកូនៗវិញ

(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអានពិតជាបានជ្រាបច្បាស់ហើយ ពីរឿងរ៉ាវទំនាស់រវាងសេដ្ឋីនី ទ្រី ដាណា និង លោក ហ៊ីង សុបញ្ញារិទ្ធ( ហៅពូម៉ៅ) ខណៈប្តីប្រពន្ធមួយគូនេះ បានឈានដល់ការចែកផ្លូវគ្នា ព្រោះតែមានរឿងគ្រួសារផ្ទៃក្នុង។ តែយ៉ាងណា ខណៈលោកស្រី ទ្រី ដាណា បានបញ្ជាក់យ៉ាងច្បាស់ៗ ពីការបញ្ជប់ទំនាក់ទំនងទាំងស្រុងជាមួយអតីតស្វាមី គឺពូម៉ៅនោះ នៅពេលនេះ ស្រាប់តែពូម៉ៅ ចេញមុខឡាយវីដេអូទាំងទឹកភ្នែក បង្ហាញការដឹងកំហុស និងចង់រួមរស់ជាមួយប្រពន្ធកូនវិញ។

តាមរយៈវីដេអូនិយាយបណ្តើរយំបណ្តើរ ព្រោះតែការនឹករលឹកដល់ប្រពន្ធនិងកូនៗ ពូម៉ៅ បាននិយាយស្នើរសុំដល់ភរិយាឲ្យទៅដកពាក្យបណ្តឹងសុំលែងលះនៅតុលាការវិញ ខណៈលោកបានដឹងកំហុសព្រមកែខ្លួន ធ្វើតាមប្រពន្ធ ឲ្យតែបានជួបជុំគ្នាសារវិញ។

តែយ៉ាងណាមិញ ងាកមកមើលលោកស្រី ទ្រី ដាណា វិញ ត្រូវបានគេមើលឃើញថា ហាក់មិនទាន់មានសញ្ញាណាមួយ បើកភ្លើងខៀវឲ្យស្វាមីឡើយ ដោយនៅតែប្រកាន់មិនលើកលែកទោសកំហុសឲ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *