ព័ត៌មានជាតិ

រថយន្តហ៊ីណូសណ្ដោងរ៉ឺម៉ក គេចឡានហ្វតមួយគ្រឿង ជ្រុលបុករបងផ្ទះពលរដ្ឋ បណ្តាលឲ្យរងខូចខាត

ភ្នំពេញ: ករណីរថយន្តធុនធំម៉ាកហ៊ីណូ សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង ខណៈកំពុងបើកបរលឿនបានវាក់ ជាមួយរថយន្តម៉ាក១គ្រឿងទៀត ដែលបើកភ្លើងស៊ីញ៉ូខាងស្ដាំ តែបែរជាបត់ឆ្វេង ។ ដោយសារតែខ្លាចបុកគ្នារថយន្តហ៊ីណូ បានគេចចេញហើយ ក៏ជ្រុលទៅបុករបងផ្ទះអ្នកភូមិ បណ្ដាលឲ្យបាក់អស់១ផ្ទាំង រីឯរថយន្តក្រពឹតខ្ទេចមុខតែម្ដង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង
ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ាកហ៊ីណូ ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3G-8957 សណ្ដោងកន្ទុយរ៉ឺម៉ក ។ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តធុនតូចពុំស្គាល់ស្លាកលេខ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បញ្រ្ចាសទិសគ្នា ហើយបានបើកភ្លើងស៊ីញ៉ូស្ដាំ តែបែរជាបត់ឆ្វេងទៅវិញ​ ។

ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តធុនតូចនោះ បែរជាបត់ឆ្វេងចូលទៅក្នុងភូមិវិញ ជាហេតុធ្វើឲ្យរថយន្តហ៊ីណូ ខំគេចចេញមកខាងស្ដាំ ហើយក៏ជ្រុលទៅបុករបងផ្ទះអ្នកភូមិ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ហើយរថយន្តក្រពឹតខ្ទេចមុខតែម្ដង បន្ទាប់មករថយន្តធុនតូចនោះ បានបើកគេចបាត់ ។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌកំបូលបានចុះទៅកាន់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងឲ្យខាងភាគីម្ចាស់រថយន្ត សម្របសម្រួលចេញសំណងថ្លៃខូចខាតរបងជាមួយម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕

មតិយោបល់