ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យស្រ្តីម្នាក់សន្លប់ស្ដូកស្ដឹង

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-4120 បើកបរដោយស្ត្រីម្នាក់។
រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 2A-0373 បើកបរដោយបុរសម្នាក់ស្រវឹងស្រា។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ស្រ្តីម្នាក់ជាជនរងគ្រោះបើកពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ឈប់ចតរង់ចាំភ្លើងស្ដុប ស្រាប់តែរថយន្តម៉ាកខាងលើបើកពីមកក្រោយស្របទិសគ្នាបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះសន្លប់ស្ដូកស្ដឹងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច ប្រចាំការនៅគោលដៅនោះ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត និងទំនាក់ហៅសមត្ថកិច្ចជំនាញចរាចរណ៍ មកទីតាំងដើម្បីវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ចំពោះស្ត្រីរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ៕

មតិយោបល់