ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយ ត្រូវមន្ត្រីជំនាញដកហូតក្នុងរាជធានី ខេត្តចំនួន៥

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាពប្រមាណ ១៤០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៩០លីត្រត្រូវបានមន្ត្រីក.ប.ប. ដកហូត ក្នុងរាជធានី ខេត្តចំនួន ៥
មន្ត្រីក.ប.ប. បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដេីម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញក្លែងបន្លំមិនឱ្យបន្តចែកចាយនៅក្នុងទីផ្សារនានាក្នុងប្រទេសកម្ពុជា។ ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃេីញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាព និងហួសសុពលភាពប្រេីប្រាស់ចំនួន ១៤០.៧០គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៩០លីត្រផងដែរ។ ទំនិញទាំងអស់នេះត្រូវបាន មន្រ្តីជំនាញធ្វេីការដកហូតដេីម្បីកម្ទេចចោល និងបានធ្វេីការពិន័យអន្តរការណ៍ ក៏ដូចជាណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការចែកចាយទំនិញមិនអនុលោមទៅកាន់ប្រជាពលរដ្ឋ៕

មតិយោបល់