ខេត្តបន្ទាយមានជ័យ៖ភាគីកម្ពុជា ថៃបើកកិច្ចជំនួសរវាងអាជ្ញាធរ សមត្ថកិច្ចជំនាញ ប្រជាពលរដ្ឋទាំងសង់ខាង ភាគីកម្ពុជា លោក នង ធឿន អភិបាលរងក្រុង លោកតាំង គឹមរិទ្ធ ក្រុមប្រឹក្សាក្រុង លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល លោក តិប យ៉ាឌី អនុប្រធានអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក វ៉ែន មុន្នីរដ្ឋ អនុប្រធានការិយាល័យទំនាក់ទំងព្រំដែនកម្ពុជា ថៃនិងមន្ត្រីជំនាញ ប្រជាពលរដ្ឋ ជាច្រើននាក់ ។ភាគីថៃ លោក ធីរះឆៃ ដេតខាត ប្រធានអន្តោរប្រវេសន៍ ច្រកទ្វារ លោក ចះរ៉ាត់ ស៊ុតចាន់ វិស្វករខេត្តស្រះកែវ និងមន្ត្រីជំនាញ ជាច្រើននាក់ផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងសណ្ឋាគារ លី ហេងឆាយ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤នេះ។
ក្នុងនោះដែរភាគីថៃ បានលើកឡើងថា ក្នុងនាមយើងជាប្រទេសជាប់ព្រំដែន និងក៏មានភាពស្និតស្នាលយ៉ាងស្អិតរមួត ជាពិសេសប្រទេសទាំងពីរបានចូលអាស៊ានផងដែរ ។
ការជំរុញបើកច្រកទ្វារអន្តរជាតិស្ទឹងបត់ គឺគោលបំណង អោយប្រទេសទាំងពីរ មានភាពស្និតស្នាលគ្នាកាន់តែប្រសើរជាងមុន និងដើម្បីអោយប្រជាពលរដ្ឋទាំងពីរ ប្រកបមុខរបរល្អជាងមុន ។ភាគីថៃបានលើកគំរោងរបស់ខ្លួនជាច្រើនដូចជា ការដោះដូរដីធ្លីរបស់ប្រជាពលរដ្ឋថៃ ចំនួន២៧៨ហិតា សរុបជាទឹកប្រាក់ចំនួន២៤.៨លានដុល្លា ជាគំរោងរបស់ភាគីថៃ ។
ក្នុងនោះដែរ ភាគីថៃបានអោយមន្ត្រីជំនាញរបស់គេ ពន្យល់ និងធ្វើការណែនាំ ប្រសិនជាមន្ត្រីជំនាញ ប្រជាពលរដ្ឋ កម្ពុជា បញ្ចេញមតិ ផងដែរ គេនិងយកមតិទាំងអស់នេះទៅរាយកាណ៍បន្តទៅកាន់ថ្នាក់ដឹកនាំរបស់គេ៕
មតិយោបល់