ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារៈ និងរថយន្តមួយគ្រឿង

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០ នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅចំណុចឃ្លាំង ស័ង្កសី តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់៖ ដែកស័ង្កសី ។ ខូចខាតសម្ភារ:៖ ឆេះរថយន្តម៉ាកតូយ៉ូតា១២កៅអី ០១គ្រឿង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ។

កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តរបស់ការិយាល័យ អគ្គិភ័យ៖ ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់០២ រថយន្តស្មើនឹង ១២ម៉ែត្រគូប ។ ពន្លត់ចប់៖ នៅវេលាម៉ោង ០១និង៥០ នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់