ព័ត៌មានជាតិ

ក្រុមអ្នកជួយសង្គ្រោះ បានរក ឃើញសាកសពសិស្សចំនួន ១១នាក់ ដែលបានលង់ទឹកស្លាប់នៅទន្លេ ក្នុងខេត្តជ្វា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី

មន្រ្តីនៅការិយាល័យជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានរក ឃើញសាកសពសិស្សចំនួន ១១នាក់ ដែលបានលង់ទឹកស្លាប់នៅទន្លេ ក្នុងខេត្តជ្វា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលសកម្មភាពរបស់សាលា ក្នុងការរៀបចំដងទន្លេ កាលពីថ្ងៃសុក្រ។

សិស្សសាលាអនុវិទ្យាល័យ Mts Harapan Baru ប្រមាណ ១៥០នាក់ បានធ្វើសកម្មភាពត្រួសត្រាយតាមបណ្តោយច្រាំងទន្លេ Cileureur Leuwi Ili នៅភូមិ Desa Utama កាលពីថ្ងៃសុក្រ ប៉ុន្តែពេលនោះពួកគេ ២១នាក់បានធ្លាក់ចូលទៅក្នុងទន្លេ ក្នុងនោះ ១០ នាក់ត្រូវបានជួយសង្គ្រោះ។

មតិយោបល់