-

មនុស្ស៤នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តបើកបុករះកន្លែងលក់គោដុត

ភ្នំពេញ: អាសូណាស់មនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ និង២នាក់ទៀតកំពុងតែនៅសង្រ្គោះបន្ទាន់ បន្ទាប់ពីមានបុរស២នាក់ បានបើករថយន្តធុនត្រាទៅបុករះកន្លែងអ្នកលក់គោដុត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពដែលស្លាប់៤នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនៅពុំទាន់ប្រាប់ នៃអត្តសញ្ញាណនៅឡើយនោះទេ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយពួកគាត់បានឃើញបុរស២នាក់ បានបើករថយន្តប្រភេទធុនត្រា ស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AG-7060 បើកបរតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលលិច ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ជាប់និងរបងធនាគាការណាឌីយ៉ា បានរេចង្កូតបុកចូលកន្លែងអ្នកលក់គោដុត និងអ្នកជិះម៉ូតូបណ្តាលឲ្យបុកត្រូវមនុស្សប៉ើងទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៣នាក់ទៀត បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានវាយខ្នោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរយកទៅអធិការដ្ឋាននគបាល ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែង យកករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់