ព័ត៌មានជាតិ

រថយន្តព្រូសស្លាកលេខភ្នំពេញ 2BB-5406 បុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-5406 បានបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់