ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX300 បើកបុកក្មេងប្រុសម្នាក់ដើរតាមចិញ្ចើមថ្នល់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទី តាមបណ្ដោយផ្លូវ៤៨ ចន្លោះ km37/38 នៅចំនុចភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បើកបរបុកអ្នកធ្វើដំណើរថ្មើរជើងតាមចិញ្ចើមថ្នល់ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ ។

ក្មេងរងគ្រោះឈ្មោះ ឈុន ឆិង ភេទប្រុស អាយុ ១២ ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AQ-4965 (ខូចខាតស្រាល) ។

ករណីខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបង្ក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

មតិយោបល់