តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានអញ្ជើញចូលរួមជាមួយ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកបាទី ដឹកនាំដោយលោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញចុះពិនិត្យ ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្តស្រុកបាទី ក្នុងនោះទឹកបានជន់លិចកំណាត់ផ្លូវជាតិលេខ២ ចំនួន២កន្លែង៖
១-ភូមិចក និងភូមិពូនភ្នំ ក្នុងឃុំត្រពាំងសាបត្រង់គីឡូម៉ែត្រ ៤១-៤២ ទឹកហូរកាត់ផ្លូវប្រវែងៈ១០០ ម៉ែត្រ ។
២-ភូមិបចាម ក្នុងឃុំចំបក់ ត្រង់គីឡូម៉ែត្រ៤៥ ទឹកហូរកាត់ផ្លូវប្រវែងៈ៥០ ម៉ែត្រ អាចធ្វើចរាចរណ៍បានធម្មតា ៕
មតិយោបល់