បរទេស៖ កីឡាករខ្សែប្រយុទ្ធជួរមុខឈុតធំទាំងពីរនាក់របស់ក្លឹបតោខៀវ Chelsea សុទ្ធតែបានទទួលរងរបួស
ធ្ងន់ធ្ងរនៅក្នុងការប្រកួតពាក់កណ្តាលតង់ទី១ប៉ុណ្ណោះនៃការប្រកួតប៉ះនឹងក្រុម Malmo។
កីឡាករ Romelu Lukaku ត្រូវបានបង្ខំចិត្តប្តូរចេញពីការប្រកួតដោយសារបញ្ហាប៉ះទង្គិចចំក្បាលជង្គង់
ខណៈដែល Werner ក៏បានទទួលរងរបួសដូចគ្នាត្រឹមរយៈពេលប៉ុន្មាននាទីក្រោយមក។
កីឡាករទាំងពីរប្តូរចេញក្នុងពេលដែល Chelsea នាំមុខមួយគ្រាប់ទៅហើយប៉ុន្តែក្រោយការប្តូរចេញក្រុមបែរ
ជាអាចបង្កើនការប្រយុទ្ធនិងបញ្ចប់លទ្ធផលនៃការប្រកួតនៅ Champion League ឈ្នះ Malmo ៤ទល់នឹង០៕
មតិយោបល់