ព័ត៌មានជាតិ

អ្នកសាព័ត៌មាន ចុះកម្មសិក្សា និងផ្សព្វផ្សាយការបន្ទរបង់ ដើម្បីលើកកម្ពស់អនាម័យក្នុងឃុំ

ត្បូងឃ្មុំៈ ដើម្បីកាត់បន្ថយនូវជំងឺឆ្លងនានា ដែលបានកើតចេញពីការបន្ទរបង់ដោយគ្មានអនាម័យ បន្ទរបង់ពាសវាលពាសកាល បង្កឲ្យភូមិ ឃុំ ស្រុក ខេត្ត គ្មានអនាម័យ និងប្រឈមយ៉ាងខ្លាំងនូវជំងឺផ្សេងៗ ដល់មនុស្សនិងសត្វ តាមរយៈទឹក សត្វរុយ និងខ្យល់រួមទាំងក្លិន និងការប៉ះពាល់ផ្ទាល់ ប្រជាពលរដ្ឋត្រូវបន្ទរបង់ក្នុងបង្គន់អនាម័យដើម្បីសុខភាពល្អប្រសើរឡើង។

លោកគ្រូ មឿន ឈានណារិទ្ធ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានមានប្រសាសន៍ថា យើងជាអ្នកសារព័ត៌មាន យើងមានតួនាទីសំខាន់មួយ ក្នុងការបន្តការអប់រំ ដល់ប្រជាពលរដ្ឋដែល តាមការប៉ាន់ប្រមាណ៧លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមាន១៥លាននាក់ ដែលនៅតែបន្តបន្ទរបង់ពាសវាលពាសកាល ដូច្នេះអ្នកយកសារព័ត៌មានយើងគួរតែ ទុកម៉ោងផ្សាយ ទុកគេហទំព័រ កាសែត វេបសាយ ដើម្បីអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ បង្គន់អនាម័យ ក៏ដូចជាអានាម័យទឹកស្អាតនេះ ។ លោកបានលើកឡើងក្នុងឳកាស លោកគ្រូ បានដឹកនាំអ្នកសារព័ត៌មាន មានវិទ្យុ កាសែត ទូរទស្សន៍ ចំនួន១៥រូប ចុះកម្មវិធីសិក្សាផ្ទាល់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលកំពុងតែបន្ទរបង់ពាសវាលពាសកាល ស្ថិតនៅក្នុងភូមិ ច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ នៅព្រឹកថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមការឧបត្ថម្ភរបស់ អង្គការភ្លែនអន្តរជាតិកម្ពុជា។

លោក លុក វណ្ណា មន្រ្តីសកម្មឃុំជប់ បានបញ្ជាក់ថា លោកមិនចង់បាននូវទស្សនៈថាជាភូមិ ឬជាឃុំដែលគ្មានអនាម័យ ដោយការបន្ទរបង់នោះទេ គឺចង់ឲ្យប្រជាពលរដ្ឋទាំងអស់មានបង្គន់ប្រើប្រាស់ ដើម្បីការពារចៀសផុតពីជំងឺឆ្លង រាតត្បាតផ្សេងៗ ដោយសារតែការបទជើងពាសវាលពាសកាល និងសង្ឃឹមថាបងប្អូននិងមានបង្គន់ទាំងអស់គ្នា គឺជាការល្អប្រសើររបស់ប្រជាពលរដ្ឋទូទាំង។

អ្នកស្រី ឃន ស្សាវរីយ៍ ប្រធានការិយាល័យកិច្ចការនារី ស្រុកត្បូងឃ្មុំ និងជាមន្រ្តីបច្ចេកទេសអនាម័យស្រុក បានថ្លែងថា ឲ្យប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតបញ្ឈប់បន្ទរបង់ពាសវាលពាសកាល ដោយការប្រើប្រាស់បង្គន់អានាម័យ ប៉ុន្តែតាមលទ្ធភាពរបស់គាត់ គឺពុំមានថវិកាសម្រាប់ការសាងសង់បង្គន់អនាម័យ ទើបសំណូមពរឲ្យម្ចាស់ជំនួយឬអង្គការនានាដែលជាដៃគូអភិវឌ្ឍជនបទ គឺជួយដល់ប្រជាពលរដ្ឋដែលក្រីក្រ ដែលពុំមានលទ្ធភាពផ្តល់ជាសម្ភារៈ ឬថវិកាដើម្បីសាងសង់បង្គន់ដើម្បីកាត់បន្ថយការឈឺស្កាត់របស់គាត់ ហើយមានជីវភាពប្រសើរឡើង និងបញ្ឈប់ការបន្ទរបង់ពាសវាលពាសកាល។

លោក ឡែមផូរ សុថាវរិទ្ធ ប្រធានកម្មវិធីផ្នែកអនាម័យ ថ្លែងអំណគុណដល់អ្នកសារព័ត៌មាន ដែលបានចុះយកព័ត៌មាន និងសម្ភាសន៍ដល់ប្រជាពលរដ្ឋផ្ទាល់ ដោយសារតែអាជ្ញាធរដែនដី និងមន្ទីរអភិវឌ្ឍជនបទ មានគ្នាតិចណាស់ដូចនេះការផ្សព្វផ្សាយព័ត៌មានដល់មហាជន មានការយឺតដោយមានការសហការជាមួយអ្នកសារព័ត៌មានកាន់តែល្អប្រសើរ ដោយមិនតែចំពោះភូមិ ឃុំគោលដៅនេះទេ គឺឃុំដ៏ទៃទៀតក៏គេបានដឹងតាមរយះការផ្សព្វផ្សាយតាមទូរទស្សន៍ គឺធ្វើឲ្យមានការចាប់អារម្មណ៍ ហើយនិងសាងសង់បង្គន់អនាម័យ ដូចនេះហើយសារព័ត៌មាន ពិតជាដើរតួនាទីសំខាន់មួយក្នុងការលើកកម្ពស់សុខភាពអនាម័យជនបទនៅប្រទេសកម្ពុជា ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ច្រកចំបក់ ឃុំជប់បានឲ្យដឹងថា ពួកគាត់មានបំណងចង់បានបង្គន់អនាម័យ តែដោយសារតែជីវភាពខ្វះខាត គ្មានលទ្ធភាពក្នុងការសាងសង់បង្គន់អនាម័យ ទើបនាំគ្នាបន្ទរបង់តាមព្រៃ និងសុំឲ្យអង្គការជួយឧបត្ថម្ភសម្ភារៈ ឬថវិកា ដើម្បីធ្វើបង្គន់អនាម័យ៕

ផ្សព្វផ្សាយការបន្ទរបង់ ផ្សព្វផ្សាយការបន្ទរបង់ ផ្សព្វផ្សាយការបន្ទរបង់ ផ្សព្វផ្សាយការបន្ទរបង់

មតិយោបល់