ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

កណ្ដាល: នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០ និង ០០ នាទី មានករណីគ្រោះថ្នាក់ចរចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ត្រង់ចំណុចខាងមុខផ្ទះ លោកតាម៉ុង លើផ្លូវ21A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1C-8460 មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ម៉ូតូបើកក្នុងទិសដៅពីកើតទៅលិច ក៏បានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AA-9020 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ប៊ុត ពិសិដ្ឋ ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រូវបានប្រគល់សពជូនប្រពន្ធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូបើកក្នុងទិសដៅពីលិច ទៅកើត បញ្រ្ចាសទិសគ្នា ។ ការខូតខាត៖ ម៉ូតូធ្ងន់០២គ្រឿង ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុក បណ្តោះអាសន្ន នៅអធិកាដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ។ មូលហេតុមកពីអ្នក បើកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1C-8460 បើកចូលចំណែកផ្លូវរបស់ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AA-9020 ៕

មតិយោបល់