ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញើអីវ៉ាន់ របស់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើអីវ៉ាន់) ភ្លាមកម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ១-ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់
។ ២-សម្បកថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន ។ ៣-កាបូបស្ពាយ ពណ៌ទឹកប៊ិច សំរាប់ទុកគ្រឿងញៀន ចំនួនមួយ ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើ ទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិធី ៕

មតិយោបល់