ចិន៖សារព័ត៌មានកម្សាន្តចិននានា ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ខែ មករា នេះ បានឲ្យដឹងថា រូបភាព និងវិដេអូឃ្លិបដែលបង្ហាញពីការវះកាត់ កែសម្ជស្ស ក្នុងគ្លីនិក ក្នុងខេត្ត Guangzhou ដែលជារូបភាព និងវីដេអូ បង្ហាញ ពីការវះកាត់ដើមទ្រូង ខណៈដែលខាងគ្រូពេទ្យ បានលួចបង្កប់កាមេរ៉ានោះ។
ប្រភពខាងលើបានបន្តថា ភាគច្រើនស្ត្រីដែលចូលមកធ្វើការវះកាត់នៅទីនេះ សឹងតែបែកធ្លាយរូបភាពអាក្រាតទៅលើ អនឡាញ ស្របពេលដែលខ្លួនលែងខ្លួន បង្ហាញសុដន់ ធ្វើការវះកាត់នោះ។
ករណី នេះដែរ បានធ្វើឲ្យមន្ត្រីប៉ូលិស ក្នុងតំបន់ខាងលើ វិលមុខ ឈឺក្បាល ដោយបើកការស៊ើបអង្កេត ដើម្បីស្រាវជ្រាវចាប់គ្រូពេទ្រ កំហូច ឬជនកំហូច ដែលលួចដាក់កាមេរ៉ា ដែលខុសវិជ្ជាជីវៈ ជាគ្រូពេទ្យ នោះ មកផ្តន្ទាទោសតាមច្បាប់។
ខាងប៉ូលិសបានសាកសួរទៅកាន់ Xiu និងFuel ដែល ជាអ្នកអនុវត្តន៍ និងមិត្តរួមបន្ទប់ ក្នុងការសិក្សាវះកាត់ ហើយក៏ត្រូវបានគេដឹងថា គ្រូពេទ្យ ដែលចុះកម្មសិក្សារូបនេះជាអ្នកដាក់កាមេរ៉ា ផងដែរ ។ ប៉ូលិសបានសួរបន្តថា មូលហេតុដែលខ្លួចង់ដាក់កាមេរ៉ានោះ ដោយសារតែចង់បង្កើន ចំណេះដឹង ពីគ្រូពេទ្យ ធំ នៅក្នុងមន្ទីរពេទ្យ និងទុកមើល នៅពេលដែលខ្លួនភ្លេចនោះ ។ជនសង្ស័យ បានបន្តថា ចាប់តាំងពិខ្លួនមកកាន់ទីនេះ ខ្លួនបានដាក់កាមេរ៉ា រយៈពេល ៣ ខែ ។ តែទោះជាយ៉ាងណា ជនរូបនេះបានធ្វើការបដិសេធ ថាខ្លួនមិនបានបង្ហោះរូបភាព និងវីដេអូទៅកាន់បណ្តាញសង្គមនោះទេ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HidCamerainClinic6_zps56cc150b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HidCamerainClinic2_zps7bc9843f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HidCamerainClinic1_zps56f759b2.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HidCamerainClinic9_zps21549954.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clinic2_zps0736ad98.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clinic1_zps658ae136.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clinic6_zps22b81efb.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clinic9_zps39610776.jpg
មតិយោបល់