ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ចងកសម្លាប់ខ្លួននៅលើដើមព្រីមវាលស្រែ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ ជាកម្មករសំណង់ បានធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួនបណ្តាលឲ្យបាត់បង់ជីវិត នៅត្រង់ចំណុចលើដើមព្រីងវាលស្រែ ជាប់ផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពឈ្មោះ ធឿន រ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករ សាងសង់ឃ្លាំងក្បែរកន្លែងកើតហេតុ។ មានស្រុកំណើតនៅភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះទើបតែមកពីស្រុកកំណើតថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីមកធ្វើការងារ ជាមួយបងប្អូន ហើយប្រាប់គេថាឈឺទ្រូងក្អកធ្លាក់ឈាម ។ លុះព្រឹកថ្ងៃកើតហេតុ ឪពុកមារកមិនឃើញក៏ដើររក ស្រាប់តែប្រទះឃើញ ចងក នៅលើដើមព្រីងស្លាប់បាត់ទៅហើយ ។ ដោយយកអាវដៃវែង ចំនួន០២មូរចងភ្ជាប់នឹងមែកព្រីង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមការពិនិត្យនិងវិភាគ សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុ និងស្ដាប់ការបំភ្លឺ អះអាងពីសាច់ញាតិ គ្មានការសង្ស័យលើករណីផ្សេង ឡើង គឺជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតចងក សម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយបងប្អូនសាច់ញាតិ មិនមានការប្ដឹងផ្តល់អ្វីឡើយ ។ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕

មតិយោបល់