(ភ្នំពេញ)៖ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសមួយរូប ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន និងមហាជនខ្មែរទូទៅ។ យ៉ាងណាមិញ ថ្មីៗនេះតារាស្រីសំឡេងពិរោះមានទឹកដម ឱក សុគន្ធកញ្ញា បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ពេលគ្រងឈុតសម្លៀកបំពាក់ បង្ហាញពីវប្បធម៌ ប្រពៃណី ដ៏ផូរផង់របស់ខ្មែរ បង្ហាញនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយ។
វីដេអូបង្ហោះលើបណ្តាញសង្គម គឺបង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា បានអញ្ជើញចូលរួមក្នុងការប្រគុំតន្រ្តី «MEKONG-KOREA FRIENDSHIP CONCERT » ខណៈកម្មវិធីមួយនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្ដាប្រទេសផ្សេងៗ ដែលជាប់ទន្លេមេគង្គ ដើម្បីប្រទេសទាំងអស់រួមគ្នាតែមួយ។
ក្នុងអំឡុងពេលផ្សាយផ្ទាល់ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកយកនូវបទចម្រៀង «Be Yourself» ដែលបទមួយនេះមានអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងបានលើកយកការសម្ដែងរបាំបួងសួងព្រាហ្មណ៍ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)។ ក្នុងនោះដែរ ក្រោយឃើញកំពូលតារាចម្រៀរូបនេះបង្ហាញមុខក្នុងកម្មវិធីលំដាបើអន្តរជាតិរួច មានហ្វេនជាច្រើនបានសម្ដែងនូវក្ដីរំភើបរីករាយ និងមានមោទនភាពចំពោះនាងគ្រប់ៗគ្នា៕







មតិយោបល់