ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ រឹបអូស​បាន​ប្រមាណ​ជាង ​២០០​គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងនោះមេក្លោង ២នាក់

កោះកុង: អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុក​ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ដោយ​ លោ​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ខេត្តកោះកុង​ និង​ដោយ​មានការ​សម្របសម្រួល​របស់​លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកោះកុង​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​លើ​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ចម្ការ​ក្រោម​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ ៖​ ១-​ឈ្មោះ​ SUNGSING​ -PRAMOCH​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ថៃ​ រស់នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី​ ប្រទេស​ថៃ​ (​មេ​ក្លោ​ង​),​ ២-​ឈ្មោះ​ SAE-THAO​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ថៃ​ រស់នៅ​ខេត្ត​ណា​ន​ ប្រទេស​ថៃ​ (​មេ​ក្លោ​ង​),​ ៣-​ឈ្មោះ​ លែ​ន​ ណា​ក​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​កម្មករ​)​ រស់នៅ​ខេត្តតាកែវ​,​ ៤-​ឈ្មោះ​ នៅ​ ច​ន្ធូ​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ខេត្តព្រៃវែង​ (​ជា​កម្មករ​),​ ៥-​ឈ្មោះ​ ពេជ្រ​ តុង​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ (​ជា​កម្មករ​)​ រស់នៅ​ខេត្តស្វាយរៀង​ និង​៦-​ឈ្មោះ​ រស់​ ថា​ញ់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ (​ជា​កម្មករ​)​ រស់នៅ​ខេត្តតាកែវ​ ។​

​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ ៖​ -​ទូក​ឈើ​ចំនួន​០១​គ្រឿង​(​ធំ​)​ -​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១០​កេស​ (​ស្មើ​ប្រមាណ​ជាង​២០០​គីឡូក្រាម​ ថ្លឹង​ជញ្ជីង​ដៃ​)​ ។​

​ចំពោះ​វត្ថុ​តាង​ និង​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ និង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​លុះ​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៣០​ កម្លាំង​ចម្រុះ​បាន​ធ្វើការ​កាត់​ឃ្លុបទូក​របស់​ជនសង្ស័យ​ ដើម្បី​ត្រួត​ពិន​ត្យ​ឆែកឆេរ​ ដោយ​មានការ​ចូលរួម​ពី​ លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ខេត្តកោះកុង​ លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​ខេត្តកោះកុង​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ តុលា​ស្នងការ​រង​ លោក​ឧត្តមសេនីយ៍ត្រី​ កិក​ ចម្រើន​ ស្នងការ​រង​ លោក​វរសេនីយ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុក​ លោក​វរសេនីយ៍ឯក​ យស់​ ចាន់​វិចិត្រ​អធិការ​ក្រុង​ លោក​ សួ​ស​ម៉ៅ​ នាយក​រដ្ឋបាល​ លោក​ កែវ​ សុខ​ មេឃុំ​ស្រែអំបិល​ លោក​ ហោ​ គឹ​ម​ឆាយ​ មេ​ភូមិ​ស្រែអំបិល​ និង​កងកម្លាំង​ចំនួន​២០​នាក់​ ។​ ក្នុង​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ពុំ​បាន​រក​ឃើញ​វត្ថុ​តាង​អ្វី​ឡើយ​ ៕

មតិយោបល់