ព័ត៌មានជាតិ

Update៖ ករណីឃាតកម្ម ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ ពេលនេះ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២នាក់ហើយ

ព្រះសីហនុ: ករណីឃាតកម្ម ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ ហើយទម្លាក់ពីរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ពេលនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន២នាក់ បានភ្លាមៗ នៅចំណុចមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

សូមជំរាបថា នៅវេលាថ្ងៃកើតហេតុ មានករណីផ្ទុះអាវុធមួយ នៅទីតាំងខាងលើ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ស្លាប់នៅនឹងកន្លែង។

មូលហេតុ៖ នៅមិនទាន់ដឹងច្បាស់លាស់នោះទេ។

ក្រោយឃាត់បាន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ៕

មតិយោបល់