ព័ត៌មានជាតិ

ករណីរន្ទះបាញ់មួយលើក បណ្តាលឲ្យធ្លុះធ្លាយដំបូលផ្ទះពលរដ្ឋ៣កន្លែង នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី មានករណីរន្ទះបាញ់មួយលើក បណ្តាលឲ្យធ្លុះធ្លាយដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន០៣កន្លែង រងការខូចខាត ទីតាំងស្ថិតនៅក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចាន់ វ៉ាន់ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកន្លែងកើតហេតុ ។ ករណីខាងលើនេះពុំមានមនុស្សស្លាប់ ឬក៏រងរបួសឡើយ ៕

មតិយោបល់