យុវជនម្នាក់ផឹកស្រវឹងជោក ដើរទៅលោតចូលក្នុងទឹកប្រឡាយលេង បណ្តាលឲ្យលង់ស្លាប់
បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១និង៤០នាទី នៅចំណុចប្រឡាយតាគម ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីបុរសម្នាក់លង់ទឹកស្លាប់ ។
ជនរងគ្រោះឈ្មោះ រំដោះ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដាំស្ពែ ឃុំស្រាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើបានផឹកស្រាស្រវឹងជោកជាំ ហើយបានដើរទៅលោតចូលក្នុងទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ រំដោះ សំណាង ពិតជាលង់ទឹកនៅប្រឡាយតាគមស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់