ព័ត៌មានជាតិ

Update៖ ស្រ្តីអ្នកលក់ត្រីម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺកម៉កឈប់ស្តុប ត្រូវរថយន្តបែនដឹកដីបើកបុកស្លាប់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដី មួយគ្រឿង បានបើកបុកម៉ូតូសណ្តោងរ៉ឺម៉កកំពុងឈប់ចាំស្តុប បណ្តាលឲ្យស្រ្តីអ្នកលក់ត្រីម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវហាណូយ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ត្រី ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីខាងលើ បានធ្វើដំណើរដោយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចស្តុបបំបែកផ្លូវហាណូយ ក៏ឈប់រងចាំស្តុប ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9330 ធ្វើដំណើរស្របទិសមកពីក្រោយបានបុកពេញទំហឹង បណ្តាលឲ្យស្រ្តីខាងលើស្លាប់ភ្លាមៗ រួចរថយន្តព្យាយាមបើករត់បានប្រហែល១០០ម៉ែត្រ ទើបឈប់រួចចុះរត់គេចបាត់ស្រមោលតែម្តង ។

ក្រោយកើតុហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកសម្ភារ:រក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់