ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជាងម៉ាស៊ីនត្រជាក់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរួមភេទជាមួយអនីតិជន

ភ្នំពេញ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ នៅចំណុចបន្ទប់លេខ៤ ផ្ទះសំណាក់ស្រែពេជ្រ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ម៉ោង០១ និង០០នាទី បង្កដោយជនសង្ស័យម្នាក់ឈ្មោះ មាន សម្បត្តិ (សម្បត្តិ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានរួមភេទជាមួយជនរងគ្រោះឈ្មោះ វ ព ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិ ប៉ប្រ៉កខាងតត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់