ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ទិសដៅស្របគ្នា ស្ថិតម្ដុំស្ដុបផ្សារសេនជូរី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តម៉ាក តូយ៉ូតា MATRIX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2457 បើកបរដោយស្រ្តីម្នាក់។
រថយន្តម៉ាក LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-1222 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ បើករថយន្ត MATRIX ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត LX570 បើកដោយបុរសម្នាក់ ស្រវឹងស្រា ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នជ្រុលបុក បណ្ដាលឲ្យរងការខូចខាតតែម្ដង។
ក្រោយកើតហេតុភាគីខាងរថយន្ត LX570 ចេញសំណង ៥០០ដុល្លារ ឲ្យទៅភាគីរថយន្ត MATRIX ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់