ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd បានប្រកាសឲ្យដឹងថា ប្រាក់ចំណូលត្រីមាសដើមឆ្នាំ ២០១៥ នេះ កើនឡើង ៤៥នាក់ និងបានដោះដូរនាយកប្រតិបត្តិ (CEO)។
យោងតាមការប្រកាសបានឲ្យដឹងថា លោក Daniel Zhang បច្ចុប្បន្នមានតំណែងជាប្រធានចាត់ការទូទៅ (COO) នឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ ជំនួសលោក Jonathan Lu ដោយលោក Jonathan Lu ត្រូវបានក្រុមហ៊ុនតំឡើងតំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល។
សម្រាប់ត្រីមាស ៣ខែដំបូងដើមឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន Alibaba រកចំណូលបាន ២,៨ពា់លានដុល្លារអាមេរិក ដោយបានកើនឡើង ៤៥ភាគរយ និងលើសពីការព្យាករណ៍របស់ក្រុមអ្នកវិភាគ៕
មតិយោបល់