ព័ត៌មានជាតិ

ម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ច និងម្នាក់ទៀតបានរត់រួច បន្ទាប់ពីឆក់ទូរស័ព្ទដៃកម្មការិនីរោងចក្រ

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខអង្គការស៊ីម៉ាក់ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួនម្នាក់ឈ្មោះវ៉ាន់ ។

ឃាត់ជនសង្ស័យឈ្មោះ សុខ សាវីន (ពៅ) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ផ្ទះលេខ ១២៦ ផ្លូវលេខ៩ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ពីជនរងគ្រោះឈ្មោះ ឈុំ វ៉ាន់ថា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះលេខ១៨C ផ្លូវបេតុង ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សម្ភារៈបាត់បង់គ្មាន, សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំងសុង ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់